ព័ត៌មានថ្មី ចុងក្រោយ
Browsing: ព័ត៌មានថ្មីចុងក្រោយ
(ភ្នំពេញ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។…
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានធ្វើការកត់សំគាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ជាពិសេសថ្មីៗនេះ ក្រុមជ្រុលនិយមថៃ បានធ្វើសកម្មភាពអសីលធម៌ ការបំពាន ការប្រមាថយ៉ាងអាក្រក់ តាមច្រើនរូបភាព មធ្យោបាយ និងទម្រង់ មកលើកម្ពុជា ដែលជាប្រទេសអធិបតេយ្យជិតខាង ជាពិសេស ការប្រមាថដែលមិនអាចទទួលយកបានមកលើ សម្តេចតេជោ…
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបិទ “វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ របស់អ្នកសម្របសម្រួលសហគមន៍” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភោជនីយ៍ដ្ឋាន ឡូវ គឹមសេង។ ដែលពិធីនេះរៀបចំដោយ រដ្ឋបាលខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍។ ក្នុងពិធីនោះដែរ ឯកឧត្តម…
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំ ប្រាសាទតោ។ ក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តម នួន ផារ័ត្ន…
(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣។ ក្នុងសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឲ្យដឹងថារបៀបវារៈចំនួន៣ រួមមាន៖
