ព័ត៌មានថ្មី ចុងក្រោយ
Browsing: featured
ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦តុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាននិងធ្វើជាសាក្សីដោយប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក។ ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ អញ្ជើញចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសន្តិភាព” នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចព្រមព្រៀងសន្តិភាពនេះ ក៏មានការចុះហត្ថលេខាជាសាក្សីពីសំណាក់ ឯកឧត្តម…
រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន៤០ ៩១៣ ប៊ីលាន រៀល ស្មើនឹង ១៨,៨៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស./GDP)ឬកើនចំនួន ៧,៨ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅថ្ងៃទី២៤…
(បែរឡាំង)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ៉ីស្រាអែល និងពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតក្នុងតំបន់ហ្កាហ្សាបានឆ្មក់វាយប្រហារចូល ភាគខាងត្បូងអ៉ីស្រាអែល សម្លាប់មនុស្សជិត ១២០០នាក់ និងចាប់ខ្លួនមនុស្ស ២៥១នាក់ជាចំណាប់ខ្មាំងត្រឡប់ចូលទៅក្នុងទឹកដីហ្កាហ្សាវិញ។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៨ ខែតុលា អ៉ីស្រាអែលបានបើក ការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា ហើយសង្រ្គាមបានអូសបន្លាយមកដល់ពេលឥលូវនេះ។ សង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាសនៅហ្កាហ្សា…
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តដល់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាមន្ត្រីរាជការ ឱ្យតាមដានការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ ដើម្បីមានឱកាសក្លាយខ្លួនជាមន្ត្រីរាជការតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំ និងរៀបចំដោយក្រសួងមុខងារសាធារណៈ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង គ.ជ.ប.អ. ឯកឧត្តម…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃ សភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត YB Datuk Wira…
នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សៀន សុវណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន…
(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជជាន់ខ្ពស់ជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមីព្រះពុទ្ធរូបគ្រប់អង្គរួចមក…
(ម៉ានីល)៖ ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាក្នុងទីក្រុងម៉ានីល ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេជុំវិញរឿងអាស្រូវនៃ អំពើពុករលួយពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងគ្រោះទឹកជំនន់ ដែលត្រូវបានគេជឿថា ធ្វើឱ្យរដ្ឋខាតបង់លុយរាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បាតុកម្មតវ៉ាដំបូងឡើយប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែស្រាប់តែផ្ទុះទៅជាអំពើហិង្សា ដោយប៉ូលិសបង្ក្រាបកុបកម្មបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ ខណៈក្រុមបាតុករដែល ភាគច្រើនជាយុវជនពាក់ម៉ាសបានកុបដុំលើប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនមនុស្ស៧១នាក់ ក្នុងនោះរួមានអនីតិជន ២០នាក់…
