ព័ត៌មានថ្មី ចុងក្រោយ
Browsing: ព័ត៌មានអន្តរជាតិ
(បែរឡាំង)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ៉ីស្រាអែល និងពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតក្នុងតំបន់ហ្កាហ្សាបានឆ្មក់វាយប្រហារចូល ភាគខាងត្បូងអ៉ីស្រាអែល សម្លាប់មនុស្សជិត ១២០០នាក់ និងចាប់ខ្លួនមនុស្ស ២៥១នាក់ជាចំណាប់ខ្មាំងត្រឡប់ចូលទៅក្នុងទឹកដីហ្កាហ្សាវិញ។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៨ ខែតុលា អ៉ីស្រាអែលបានបើក ការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា ហើយសង្រ្គាមបានអូសបន្លាយមកដល់ពេលឥលូវនេះ។ សង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាសនៅហ្កាហ្សា…
(ម៉ានីល)៖ ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាក្នុងទីក្រុងម៉ានីល ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេជុំវិញរឿងអាស្រូវនៃ អំពើពុករលួយពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងគ្រោះទឹកជំនន់ ដែលត្រូវបានគេជឿថា ធ្វើឱ្យរដ្ឋខាតបង់លុយរាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បាតុកម្មតវ៉ាដំបូងឡើយប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែស្រាប់តែផ្ទុះទៅជាអំពើហិង្សា ដោយប៉ូលិសបង្ក្រាបកុបកម្មបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ ខណៈក្រុមបាតុករដែល ភាគច្រើនជាយុវជនពាក់ម៉ាសបានកុបដុំលើប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនមនុស្ស៧១នាក់ ក្នុងនោះរួមានអនីតិជន ២០នាក់…
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា គ្មានហេតុផលដើម្បីចៀសវាងការសន្ទនាជាមួយសហរដ្ឋអាមេរិកទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការទទូចឱ្យប្រទេសរបស់លោក បោះបង់អាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកនឹងមិនធ្វើពាណិជ្ជកម្មឆ្ងាយពីឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីរួចផុតពីទណ្ឌកម្មនោះទេ។KCNA បានរាយការណ៍ថា នៅក្នុងសុន្ទរកថានៅឯសភាប្រជាជនកំពូលកាលពីថ្ងៃអាទិត្យ លោក គីម បាននិយាយថា “ដោយផ្ទាល់ខ្លួន ខ្ញុំនៅតែមានការចងចាំដ៏ពេញចិត្តចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក (Donald)…
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីគណៈជំនាញ តំណាងក្រសួងពាក់ព័ន្ធជាច្រើន ដែលជាគណៈកម្មការ…
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភា បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។ សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។…
