Author: admin

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តដល់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាមន្ត្រីរាជការ ឱ្យតាមដានការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ ដើម្បីមានឱកាសក្លាយខ្លួនជាមន្ត្រីរាជការតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំ និងរៀបចំដោយក្រសួងមុខងារសាធារណៈ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចាប់ពីឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន ៥០លើករួចមកហើយ។ ក្នុងពេលខាងមុខនេះ នឹងមានការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅក្នុងក្រសួងយុត្តិធម៌ និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។ ការប្រឡងប្រជែង ចាប់ពីអាណត្តិទី៧ មក សម្តេចមហាបវរធិបតី បានចង្អុលឱ្យក្រសួងមុខងារសាធារណៈ ដឹកនាំ និងរៀបចំការប្រឡងប្រជែង ដោយសហការជាមួយក្រសួងសាមី និងអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រសិនបើបេក្ខជនមានលក្ខណៈសម្បត្តិ និងលក្ខខ័ណ្ឌគ្រប់គ្រាន់ ព្រមទាំងសមត្ថភាពគ្រប់គ្រាន់ សូមនិមន្ត និងអញ្ជើញចូលរួមប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញលម្អិតអំពីដំណើរការប្រឡងប្រជែង ចាប់តាំងពីការជូនដំណឹងទទួលពាក្យ ដំណើរការប្រឡងប្រជែង ទាំងដំណើរការតាក់តែងវិញ្ញាសានៅព្រឹកនៃថ្ងៃប្រឡងប្រជែងតែម្តង រហូតដល់ថ្ងៃប្រកាសលទ្ធផល ពិសេសបេក្ខជនអាចស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន ក្រោយពីការប្រកាសលទ្ធផលរយៈពេល ៧ថ្ងៃ ដើម្បីឱ្យការប្រឡងស្របតាមប្រសាសន៍របស់សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ រាល់សកម្មភាពនៃដំណើរការប្រឡងប្រជែងទាំងអស់ ស្ថិតក្រោមការពិនិត្យ និងតាមដានជាប់ជាប្រចាំ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គភាពពាក់ព័ន្ធផងដែរ។ “ជារួមប្រសិនបើប្អូនៗទាំងអស់គ្នា មានបំណងប្រាថ្នាចង់ក្លាយជាមន្ត្រីរាជការស៊ីវិល និងមានការបើកឱ្យមានការប្រឡងប្រជែង សូមឱ្យចូលរួមប្រឡងប្រជែង ដើម្បីធ្វើជាមន្ត្រីរាជការ ព្រោះថាការរៀបចំប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ គឺដើម្បីជ្រើសរើសអ្នកចេះពិតប្រាកដ និងមានឆន្ទៈជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។” ឯកឧត្តមបានគូសបញ្ជាក់បន្ថែម។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់និស្សិតទាំងអស់ សូមសិក្សាស្វែងយល់ពីប្រទេសជាតិយើង និងកែច្នៃអ្វីដែលជាមេរៀន ដែលយើងធ្លាប់បានឆ្លងកាត់ឱ្យក្លាយទៅជាកម្លាំងចិត្តមួយក្នុងការចូលរួមកសាងជាតិ។ ឯកឧត្តម ក៏បង្ហាញទស្សនៈប្រកបដោយភាពជឿជាក់ទៅកាន់និស្សិតទាំងអស់ថា អនាគតរបស់កម្ពុជា នឹងរឹតតែប្រសើឡើងជាងនេះ ដោយសារមានប្អូនៗទាំងអស់គ្នា ដែលនាំមកនូវភាពជោគជ័យ ជូនជាតិមាតុភូមិកម្ពុជា៕

Read More

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន, ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់, លោកជំទាវ កុយ ពិសី, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំជាច្រើនរូប។ តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្រាប់ខេត្តកំពង់ធំ ពលករដែលបានត្រឡប់មកពីប្រទេសថៃមានចំនួន១៣ ៦៥០នាក់ ក្នុងនោះពលករចំនួន៧២៨៦នាក់ បានទទួលការងារថ្មីនៅកម្ពុជា ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរ នឹករឭក និងខ្វល់ខ្វាយជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ពូ មីង ក្មួយៗ ទាំងអស់ ដែលជាបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ នៅគ្រប់ទីកន្លែងនិយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកំពង់ធំនាពេលនេះ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរក្នុងពេលដ៏លំបាកនេះ និងបានកោតសរសើរខ្ពស់ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំសម្របសម្រួល និងរិះរកគ្រប់មធ្យោបាយប្រមូលផ្តុំនូវឱកាសការងារ ដើម្បីឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានការងារធ្វើ បន្តរកចំណូលចិញ្ចឹមជីវិតនៅតាមស្រុកកំណើតរបស់ខ្លួន ឬនៅតាមបណ្តារាជធានី-ខេត្តផ្សេងទៀត។ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងផលលំបាកទាំងឡាយ ដែលពលករខ្មែររបស់យើងជួបប្រទះ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្សី វិស្សុត បានគូសរំលេចអំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលករដែលវិលត្រឡប់ពីប្រទេសថៃ រួមមានការសម្របសម្រួលនិងដឹកជញ្ជូនបងប្អូនត្រឡប់មកស្រុកកំណើតវិញ, ការបើកយុទ្ធនាការចុះឈ្មោះស្វែងរកការងារធ្វើ ឬចុះឈ្មោះរៀនជំនាញ, ការដាក់ឱ្យដំណើរការប្រព័ន្ធ Hotline ១២៩៧…

Read More

ព្រឹកថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំ​អន្តរក្រសួង​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង គ.ជ.ប.អ. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ជ.ប.អ. និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខា​ធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភំ្នពេញ និងរដ្ឋបាលខេត្តកណ្ដាល​ ដើម្បីពិភាក្សា​ត្រៀមលក្ខណៈរៀបចំពិធីទទួល​ និងជូនដំណេីរគណៈប្រតិភូជាន់ខ្ពស់​ ដឹកនាំដោយ​ ឯកឧត្តម​បណ្ឌិត​ Roosevelt Skerrit នាយករដ្ឋមន្រ្តី​កុំមិនវែល​ដូមីនីក​ អញ្ជេីញមកបំពេញទស្សនកិច្ច​ការងារ​ នៅព្រះរាជាណាចក្រកម្ពុជា​ ​នាពេលខាងមុខនេះ។

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃ សភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត YB Datuk Wira Mohd Hatta Bin Md Ramli សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

Read More

នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សៀន សុវណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប ៣២ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។ គួររំឭកថា ដោយគោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរដើម្បីកំណត់យកថ្ងៃទី២៤ ខែកញ្ញាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ។ ដោយឡែក គ្រប់មន្ទីរ អង្គភាពនានា នៅរាជធានី និងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ តាមទីតាំងនិងលទ្ធភាពជាក់ស្តែង។

Read More
8.9

(ខេត្តកំពង់ធំ)៖ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នូ ស៊ីថា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង​ឯក​ឧត្ដម​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ ដែលមានទីតាំងស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវសន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម និងប្រតិភូ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានផ្ដល់កិត្តិយស ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលបាន​ចំណាយ​ពេលវេលា​សាងសង់​អស់​រយៈពេល​ ជាង​ បួន​ខែ​ ទើបបានសាងសង់រួចរាល់នៅពេលនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើរបាយការណ៍ស្ដីពីការសាងសង់ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជន អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលមានទំហំជាង ៣១៨ម៉ែត្រការ៉េ មានបន្ទប់ចំនួន ៧បន្ទប់ ក្នុងនោះបន្ទប់ធ្វើការចំនួន ៥បន្ទប់ បន្ទប់បដិសណ្ឋារកិច្ចចំនួន ១បន្ទប់ សាល់ប្រជុំចំនួន ១បន្ទប់ ដែលត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីទំហំ ៥,០០០ម៉ែត្រការ៉េ ដែលជាការសម្របសម្រួលដោះស្រាយពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន បានគោរពថ្លៃងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដួចផ្ដើមក្នុងការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…

Read More

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជជាន់ខ្ពស់ជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ បន្ទាប់​ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមី​ព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងពុទ្ធបរិស័ទ​ទាំង​អស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះ​សង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹក​គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ច​ដឹក​នាំ​របស់លោកអាចារ្យ និងព្រះគ្រូចៅអធិការ​វត្ត​វាំង​ចាស់​។ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរ​ជន​ជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើ​បទ​នមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មា សម្ពុទ្ធ ព្រះបរមគ្រួនៃយើង ដែល​ព្រះ​អង្គត្រាសដឹង នូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យ​ពុទ្ធ​បរិ​ស័ទ​គ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូត​មកដល់បច្ចុប្បន្ន និងទៅអនាគត។ លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ​ដល់ពុទ្ធបរិស័ទទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរជន និងប្រជាពុទ្ធបរិស័ទ​ទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្ម បង្សុ​កុល ជាកិច្ចឧទ្ទិសបញ្ជូននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ជូន ដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តានទាំងអស់។ ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏បានប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃគង់នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ រួមមាន៖ទឹកក្រូច ចំនួន២០កេស, ទឹកសុទ្ធអារ៉ូណាតូច ចំនួន៣០កេស, ទឹកសណ្ដែក ចំនួន៥កេស, ទឹកផ្លែឈើគូលែន ចំនួន៥កេស, ទឹកត្រឡាច ចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន២កេស, ស្ករស ចំនួន២០គីឡូក្រាម, កាហ្វេ ចំនួន៣កេស, ផ្លែគូលែន ចំនួន៥កេស, តែ ចំនួន៥គីឡូក្រាម, នំចិន ចំនួន២កន្ដ្រក់, ផ្លែឈើ…

Read More
9.1

(ម៉ានីល)៖ ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាក្នុងទីក្រុងម៉ានីល ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេជុំវិញរឿងអាស្រូវនៃ អំពើពុករលួយពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងគ្រោះទឹកជំនន់ ដែលត្រូវបានគេជឿថា ធ្វើឱ្យរដ្ឋខាតបង់លុយរាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បាតុកម្មតវ៉ាដំបូងឡើយប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែស្រាប់តែផ្ទុះទៅជាអំពើហិង្សា ដោយប៉ូលិសបង្ក្រាបកុបកម្មបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ ខណៈក្រុមបាតុករដែល ភាគច្រើនជាយុវជនពាក់ម៉ាសបានកុបដុំលើប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនមនុស្ស៧១នាក់ ក្នុងនោះរួមានអនីតិជន ២០នាក់ នៅក្នុងការប៉ះទង្គិច២ដាច់ដោយឡែកពីគ្នាដែលបណ្ដាលឱ្យប៉ូលិសយ៉ាង ៣៩នាក់រងរបួស។ តាមការវាយតម្លៃពីអាជ្ញាធរហ្វីលីពីន មានមនុស្សជិត ៥០ ០០០នាក់ បានចូលរួមកក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យ។ គួរបញ្ជាក់ថា ការខឹងសម្បាររហូតផ្ទុះជាបាតុកម្មនៅប្រទេសហ្វីលីពីន កើតមានឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវនៃអំពើពុករលួយ ពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលត្រូវបានប្រកាសដោយ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos កាលពីខែកក្កដាកន្លងទៅ។ គម្រោងនេះមានគោលដៅគ្រប់គ្រងគ្រោះទឹកជំនន់ ក្រោយហ្វីលីពីនរងគ្រោះដោយសារទឹកជំនន់ជាបន្តបន្ទាប់។ លោក Marcos កាលពីសប្ដាហ៍មុន បានព្រមានថា រូបលោកនឹងមិនលើកលែងអ្នកប្រព្រឹត្តអំពើពុករលួយនោះទេ៕

Read More

(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល បានចេញដំណើរទៅចូលរួមកិច្ចប្រជុំសន្និសីទ អគ្គព្រះរាជអាជ្ញា ចិន-អាស៊ាន លើកទី១៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ សន្និសីទដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងអំពើពុករលួយ ព្រមទាំងការប្រមូលមកវិញនូវទ្រព្យសម្បត្តិ ដែលជាផលនៃបទល្មើសនៅក្នុងយុគសម័យបច្ចេកវិទ្យា» ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអគ្គព្រះរាជអាជ្ញា នៃប្រទេសសមាជិកអាស៊ាន និងប្រទេសចិន។ វេទិកានេះមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន។ នៅថ្ងៃទី២៣ ខែកញ្ញា លោកជំទាវ ជា លាង នឹងថ្លែងសុន្ទរកថាគន្លឹះ ដោយរៀបរាប់ពីបទពិសោធន៍សំខាន់ៗ និងកំណែទម្រង់ច្បាប់ប្រកបដោយភាពសកម្មរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការសំអាតប្រាក់។ សុន្ទរកថារបស់លោកជំទាវ នឹងគូសបញ្ជាក់ពីសមិទ្ធផលជាតិសំខាន់ៗរបស់កម្ពុជា រួមមាន ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ច្បាប់ប្រឆាំងអំពើពុករលួយ ឆ្នាំ២០១០ និងការបង្កើត អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានលក្ខណៈឯករាជ្យ ការអនុម័ត ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០ ដែលផ្តល់ឱ្យអាជ្ញាធរនូវឧបករណ៍ទំនើបៗដើម្បីចាប់បាន និងរារាំងលំហូរសាច់ប្រាក់ខុសច្បាប់និងពិសេសការដែល កម្ពុជាត្រូវបានដកចេញពី «បញ្ជីប្រផេះ» របស់ FATF នៅដើមឆ្នាំ២០២៣ ដែលជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុលោមតាមស្តង់ដារអន្តរជាតិ។ លោកជំទាវនឹងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃ បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កលក្ខណៈងាយស្រួល និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកជំទាវ ក៏នឹងង្ហាញផងដែរពី សំណើយុទ្ធសាស្ត្រមួយចំនួន សម្រាប់ពិចារណាដោយប្រទេសសមាជិកអាស៊ាន និងចិន។ សំណើទាំងនេះមានគោលបំណងជំរុញ របៀបវារៈរួមគ្នារបស់ព្រះរាជអាជ្ញា ដែលផ្អែកលើគណនេយ្យភាព ភាពត្រៀមខ្លួនខាងឌីជីថល និងសាមគ្គីភាពក្នុងតំបន់។បន្ថែមពីលើកិច្ចប្រជុំសំខាន់ៗ គណៈប្រតិភូកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីរបស់ខ្លួន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកតុលាការកាន់តែទូលំទូលាយ និងពង្រឹងបណ្តាញព្រះរាជអាជ្ញាផងដែរ។ ការចូលរួមរបស់កម្ពុជាក្នុងសន្និសីទនេះ បញ្ជាក់ជាថ្មីពីតួនាទីឈានមុខរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកបង្កើតបានជាតំបន់មួយដែល មានតម្លាភាព យុត្តិធម៌ និងធន់នឹងអំពើពុករលួយ ហើយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះនីតិរដ្ឋ អភិបាលកិច្ចល្អ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ៕

Read More

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា គ្មានហេតុផលដើម្បីចៀសវាងការសន្ទនាជាមួយសហរដ្ឋអាមេរិកទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការទទូចឱ្យប្រទេសរបស់លោក បោះបង់អាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកនឹងមិនធ្វើពាណិជ្ជកម្មឆ្ងាយពីឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីរួចផុតពីទណ្ឌកម្មនោះទេ។KCNA បានរាយការណ៍ថា នៅក្នុងសុន្ទរកថានៅឯសភាប្រជាជនកំពូលកាលពីថ្ងៃអាទិត្យ លោក គីម បាននិយាយថា “ដោយផ្ទាល់ខ្លួន ខ្ញុំនៅតែមានការចងចាំដ៏ពេញចិត្តចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក (Donald) Trump” ។ មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​បី​ដង​ក្នុង​អំឡុង​ពេល​លោក Trump កាន់​តំណែង​ជា​ប្រធានាធិបតី​ដំបូង។ ការអត្ថាធិប្បាយនេះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលសេរីថ្មីនៅទីក្រុងសេអ៊ូលកំពុងជំរុញឱ្យលោក Trump នាំមុខក្នុងការបើកការសន្ទនាឡើងវិញជាមួយលោក Kim ប្រាំមួយឆ្នាំបន្ទាប់ពីកិច្ចចរចាសន្តិភាពទាំងអស់ជាមួយទីក្រុងព្យុងយ៉ាងបានដួលរលំជុំវិញការប៉ះទង្គិចគ្នាលើការដាក់ទណ្ឌកម្ម និងការរុះរើនុយក្លេអ៊ែរ។លោក គីម ត្រូវបានគេដកស្រង់សម្តីថា “ប្រសិនបើសហរដ្ឋអាមេរិកទម្លាក់ចោលការឈ្លក់វង្វេងដែលមិនសមហេតុផលចំពោះការរំសាយអាវុធនុយក្លេអ៊ែរ និងទទួលយកការពិត ហើយចង់បានការរួមរស់ដោយសន្តិភាពពិតប្រាកដនោះ វាគ្មានហេតុផលសម្រាប់ពួកយើងមិនអង្គុយជាមួយសហរដ្ឋអាមេរិកនោះទេ” ។លោក Kim បាននិយាយថា វាគឺជាបញ្ហានៃការរស់រានមានជីវិតសម្រាប់ប្រទេសក្នុងការបង្កើតអាវុធនុយក្លេអ៊ែរដើម្បីការពារសន្តិសុខរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយបានរាយបញ្ជីសមយុទ្ធយោធាជាប្រចាំជាបន្តបន្ទាប់ដោយសម្ព័ន្ធមិត្តដែលលោកបាននិយាយថាបានវិវត្តទៅជាសមយុទ្ធសម្រាប់សង្គ្រាមនុយក្លេអ៊ែរ។ លោក Kim បាននិយាយថា ការផ្ទេរនាពេលថ្មីៗនេះពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលសម្រាប់ការសន្ទនាគឺមានភាពមិនច្បាស់លាស់ ដោយសារតែចេតនាជាមូលដ្ឋានរបស់ពួកគេក្នុងការធ្វើឱ្យកូរ៉េខាងជើងចុះខ្សោយ និងបំផ្លាញរបបរបស់គាត់នៅតែមិនផ្លាស់ប្តូរ ដោយបន្ថែមសំណើជាដំណាក់កាលដោយកូរ៉េខាងត្បូងស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាភស្តុតាងនៃនោះ។លោក Kim បាននិយាយថា “ពិភពលោកបានដឹងយ៉ាងច្បាស់អំពីអ្វីដែលសហរដ្ឋអាមេរិកធ្វើ បន្ទាប់ពីប្រទេសមួយបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងការរំសាយអាវុធរបស់ខ្លួន”។ «យើង​នឹង​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​យើង​ឡើយ»។’គ្មានការចរចាសម្រាប់ភាពអស់កល្បជានិច្ច'”នឹងមិនដែលមានឡើយ ហើយនឹងមិនដែលមានជារៀងរហូតឡើយ ការចរចាណាមួយជាមួយសត្រូវនៃការផ្លាស់ប្តូររបស់មួយចំនួនចេញពីការគិតមមៃមួយចំនួនជាមួយនឹងការដកទណ្ឌកម្ម”។លោកបាននិយាយថា ទណ្ឌកម្មគឺជា “បទពិសោធន៍សិក្សា” ហើយបានធ្វើឱ្យប្រទេសរបស់គាត់កាន់តែរឹងមាំ និងមានភាពធន់។ប្រទេសកូរ៉េខាងជើងបានស្ថិតក្រោមដំណោះស្រាយជាបន្តបន្ទាប់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការហាមឃាត់អាវុធ ដែលបានច្របាច់ថវិកាសម្រាប់ការអភិវឌ្ឍយោធា ប៉ុន្តែប្រទេសនេះបានបន្តធ្វើឱ្យមានការជឿនលឿនក្នុងការកសាងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដ៏មានឥទ្ធិពល។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយ Reuters ថា ទណ្ឌកម្មទាំងនោះនៅទីបំផុតបានបរាជ័យក្នុងការរារាំងកូរ៉េខាងជើង ដែលសព្វថ្ងៃនេះកំពុងបន្ថែមអាវុធនុយក្លេអ៊ែរដ៏ធំពី 15 ទៅ 20 ទៅក្នុងឃ្លាំងអាវុធរបស់ខ្លួនជារៀងរាល់ឆ្នាំ។លោក Lee បាននិយាយថា “ការពិតគឺថាវិធីសាស្រ្តនៃការដាក់ទណ្ឌកម្ម និងសម្ពាធពីមុនមិនបានដោះស្រាយបញ្ហានោះទេ វាបានធ្វើឱ្យវាកាន់តែអាក្រក់ទៅៗ”។លោក Lee បានធ្វើឱ្យមានសន្តិភាពឡើងវិញ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនា ដោយនិយាយថា ការសន្ទនាជាមួយទីក្រុងព្យុងយ៉ាងគឺចាំបាច់ ហើយបានស្នើរឱ្យមានជំហានដើម្បីកសាងទំនុកចិត្ត និងទីបំផុតបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។លោក Lee បានប្រាប់រ៉យទ័រថា មានឧបសគ្គដ៏ធំធេងក្នុងការបើកការសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ប៉ុន្តែលោកនៅតែជឿជាក់ថា វិធីសាស្រ្តជាដំណាក់កាលលើការរុះរើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាជម្រើសជាក់ស្តែង។លោក…

Read More