Author: admin

ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦តុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាននិងធ្វើជាសាក្សីដោយប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក។ ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលសម្តេចប្រធានរដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារំាង។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមន្សរីករាយ ដែលបានជួបលោកជំទាវជាថ្មីម្តងទៀតបន្ទាប់បានជួបពិភាក្សាការងារជាមួយគ្នា អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីសាកលលោក កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចបានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកជំទាវ ដែលជាជនឆ្នើមផ្នែកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ កាលពីឆ្នាំមុន ប្រធានសភាស្រ្តីមកពីជុំវិញពិភពលោកបានមកជួបជុំគ្នា ដើម្បីបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែងក្នុងការពង្រឹងសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធអំណាចដល់ស្រ្តី។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណរដ្ឋសភាបារំាងដែលជានិច្ចកាលតែងតែគំាទ្ររដ្ឋសភាកម្ពុជា ពិសេសការផ្តល់ជំនួយបច្ចេកទេសដូចជាការគំាទ្រដំណើរអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាសភាឌីជីថល ។ គម្រោងគាំទ្រ ផ្នែកកសាងសមត្ថភាពនេះ កំពុងត្រូវបានដំណើរការយ៉ាងសកម្ម ហើយទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗ។ ការកែទម្រង់សភាឌីជីថលពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការផ្តល់សេវាសំខាន់នានាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលនេះជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចល្អ ដោយធានាបាននូវគណនេយ្យភាព និងតម្លាភាព។ លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីរបស់កម្ពុជា ក្នុងអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។លោកជំទាវ ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថារដ្ឋសភាបារំាង បានបង្កើតក្រុមការងារដើម្បីចួលរួមរៀបចំកិច្ចប្រជុំកំពូលនេះឱ្យទទួលបានជោគជ័យ។ លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានបញ្ជាក់ថា ហ្រ្វង់កូហ្វូនី មិនមែនជារបស់ប្រទេសណាមួយនោះទេគឺជារបស់រួមទំាងអស់គ្នា។ ប្រធានរដ្ឋសភាកម្ពុជានិងបារំាងបានពិភាក្សាគ្នាជាច្រើនអំពីសន្តិភាព។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន យន្តការការទូតសភា កាន់តែមានតួនាទីសំខាន់ខ្លាំងឡើង។ ការផ្លាស់ប្តូរទស្សនកិច្ច ការជួបពិភាក្សាគ្នា ការចូលរួម និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងនូវការជឿទុកចិត្តគ្នា ការគាំទ្រគ្នា និងការយល់យោគគ្នា ឈានទៅកសាងពិភពលោកមួយដែលមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ សម្តេចរដ្ឋសភាធិបតី ឃូន សុដារី បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព។ ដូច្នេះកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្លៃណាស់។…

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ អញ្ជើញចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសន្តិភាព” នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចព្រមព្រៀងសន្តិភាពនេះ ក៏មានការចុះហត្ថលេខាជាសាក្សីពីសំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ផងដែរ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាកំពុងទន្ទឹងរង់ចាំនេះ គឺអស់រយៈពេលជាង៣ខែមកហើយ ចាប់តាំងពីជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតទាហាន និងជនស៊ីវិលទាំងសងខាងជាច្រើននាក់៕

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២៥នេះ បានចូលរួមអបអរសាទរ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានជ្រើសរើសជាជ័យលាភីទទួលពានរង្វាន់អាស៊ានឆ្នាំ២០២៥។ គួរជម្រាបជូនថា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី គណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ ការនេះបង្ហាញពីមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។ ការផ្តល់នូវពានរង្វាន់នេះ ក៏ដូចជាការទទួលស្កាល់នូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន។

Read More

រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន៤០ ៩១៣ ប៊ីលាន រៀល ស្មើនឹង ១៨,៨៥ភាគរយ នៃផលិតផលក្នុង​ស្រុកសរុប (ផ.ស.ស./GDP)ឬកើនចំនួន ៧,៨ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥។ នេះបើយោងតាម​សេចក្តី​ប្រកាសព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ សេចក្តីប្រកាសបានបញ្ជាក់ថាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានពិភាក្សាឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ​សេចក្តីព្រាង​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។រាជរដ្ឋាភិបាលគ្រោង​ចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥ភាគរយនៃ ផ.ស.ស.ឬកើនចំនួន ៧,៨ភាគរយ​ធៀបនឹង​ច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២៥។ តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២ភាគរយ សម្រាប់​ឆ្នាំ២០២៥ និងប្រមាណ ៥,០ភាគរយសម្រាប់ឆ្នាំ២០២៦ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបាន​រំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ២ ៨៥៨ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយ​វិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សា​ហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយ​អនុវិស័យនេសាទ និងការចិញ្ចឹម​សត្វ។ អត្រា​អតិផរណាជាមធ្យម​ប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨ភាគរយ។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០២៦មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដោយ​ផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណ​ភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់​ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយ​សំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្ដែងនានាដែលត្រូវបន្ត​អនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រ​ការបន្ត​អនុវត្តកម្មវិធី​គោលនយោបាយអាទិភាពទាំង៦វិធានការគន្លឹះទាំង៥ និងអាទិភាព​គន្លឹះទាំង៥ ដូចមានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាល​ទី១ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជា​ក្នុង​ដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌ​តំបន់ និងពិភពលោក៕

Read More

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងបរិបទពិភពលោកសម័យទំនើបស៊ីវិល័យនេះ, បើនិយាយអំពីទង្វើរបស់កងទ័ពនគរសៀម ដែលបានយកគ្រឿងចក្រឈូសឆាយដីស្រែចំការផលដំណាំរបស់ប្រជាពលរដ្ឋខ្មែរទាំងកម្រោល និងចាក់ឧបករណ៍ធុងបាសធំៗបំពងសម្លេងខ្មោចលង សម្លេងឆ្កែលូ មួយយប់ទល់ភ្លឺ ទ្រហឹងអឺងកងយ៉ាងកងរំពងដ៏សាហាវព្រៃផ្សៃចាប់ពីថ្ងៃទី១០-១១ -១២ ខែតុលា ឆ្នាំ២០២៥មកនេះ ក្នុងគោលបំណងរំលោភបំពានអធិបតេយ្យកម្ពុជា និងរុកកួនរំខានដល់ការដេកពូនរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្ដបន្ទាយមានជ័យ ដូចសាធារណៈមតិជាតិ-អន្ដរជាតិ បានឃើញនិងហួសចិត្ដ។ ទង្វើ​ដ៏អប្រិយនេះបានបង្ហាញឲ្យឃើញថា នគរសៀមជាជាតិសាសន៍គ្មានសេចក្តីថ្លៃថ្នូរ អវិជ្ជមានលើជាតិសាស្ត្រដទៃ ខ្វះអរិយធម៌ គ្មានសីលធម៌ ដែលសម័យក្រិក-រ៉ូម៉ាំងបុរាណហៅថា “មនុស្សព្រៃ” ។ យើងអាចចោទសួរទៀតថា តើអ្វីទៅជាមនុស្សព្រៃ? “មនុស្សព្រៃ” ជាក្រុមកុលសម្ព័ន្ធនៃមនុស្សព្រៃផ្សៃ អនុវត្ដច្បាប់ព្រៃ មិនចេះអត់ធ្មត់ មានភាពអន់ខ្សោយខាងវប្បធម៌ អសីលធម៌ទោះបីមានសង្រ្គាម ឬមានបទឈប់បាញ់។បើពោលឲ្យចំ មនុស្សព្រៃត្រូវបានចក្រភពរ៉ូម៉ាំងចាត់ទុកថា ជាមនុស្សក្រៅក្រុង, ក្រៅសង្គម ឬស្រុកដែលជារឿយៗ តែងប្រឆាំងទៅនឹងអរិយធម៌រ៉ូម៉ាំង បើទោះពួកនេះបានទទួលមរតកវប្បធម៌ អរិយធម៌ពីរ៉ូម៉ាំងយ៉ាងណាក្ដី។ លោក រ័ត្ន សណ្ដាប់ បន្ដថា មួយវិញទៀត មនុស្សព្រៃ អនុវត្ដច្បាប់តាមបែបសភាវៈគតិយ៉ាងសាហាវឃោរឃៅព្រៃផ្សៃ គឺអំណាចនិងការរស់រានមានជីវិត ជាគុណធម៌តែមួយគត់នៃច្បាប់ព្រៃ។ នៅក្នុងព្រៃ ពេលដែលគេអាក់អន់ចិត្ត គឺការបង្ហូរឈាមតាមកំហឹងនិងអំពើចិត្ដនឹកឃើញទាំងកម្រោល ដើម្បីធ្វើជាការឆ្លើយតប ដោយមិនគិតពីសេចក្ដីថ្លៃថ្នូរនៃច្បាប់ទម្លាប់ និងយុត្តិធម៌​ទ្បើយ។ កន្សោមសេណារីយ៉ូនៃការរស់រានមានជីវិតរបស់មនុស្សព្រៃ យោងទៅលើឧត្តមភាពនៃកម្លាំងដ៏សាហាវយង់ឃ្នង ឬផលប្រយោជន៍ខ្លួនឯងក្នុងការតស៊ូដើម្បីការរស់រានមានជីវិត ដោយមិនគិតពីច្បាប់ ក្រមសីលធម៌ និងអរិយធម៌មានភាពស៊ីវិល័យទ្បើយ ដូចជាឆ្កែចចក តែងតែបង្ហាត់បង្រៀនដល់កូនចៅរបស់ពួកវា ថា “ច្បាប់​ព្រៃ​” គឺពិត​ដូច​មេឃ។ ក្នុងទស្សនៈរ៉ូម៉ាំង ការផ្សះផ្សារវាងនគរចក្រភពរ៉ូម៉ាំងនិងនគរព្រៃផ្សៃ ដែលជាមនុស្សព្រៃកើតថ្មីនៅលើទឹកដីចក្រភពរ៉ូម៉ាំង ដើម្បីរួមរស់​ជាមួយគ្នាមិន​ស្រួលទ្បើយ។ ព្រោះឧបសគ្គនៃការផ្សះផ្សា មានភាពខុសប្លែកគ្នានៅក្នុងបទដ្ឋាន​សង្គម​ ដោយត្រូវ​បាន​ចាត់​ទុក​ថា វប្បធម៌ សីលធម៌មានសារៈសំខាន់បំផុត។ ព្រោះក្នុងបទដ្ឋានសង្គម បានចងភ្ជាប់វប្បធម៌ សីលធម៌ ធ្វើឲ្យមនុស្សមានភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក ដោយបែងចែក អ្វីដែលត្រូវនិងខុស , អ្វីដែលល្អនិងអាក្រក់ ដើម្បីដាក់ទណ្ឌកម្ម ឬកោតសសើរ។ ហេតុនេះចំពោះការរំលោភបំពានច្រើនដង ច្រើនរឿង គឺជារឿងខុសនឹងក្រមសីលធម៌ ដូចជាការចាក់ឧបករណ៍បំពងសម្លេងលាន់ឮខ្លាំងៗយ៉ាងកងរំពងជាសាធារណៈ ជាទូទៅត្រូវបានចាត់ទុកថា អសីលធម៌ និងរំលោភបំពានសិទ្ធិមនុស្សជាសកល ដែល​ពិភពលោកគេ​ថ្កោលទោស…

Read More

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ។

Read More

(ភ្នំពេញ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព៕

Read More

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានធ្វើការកត់សំគាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ជាពិសេសថ្មីៗនេះ ក្រុមជ្រុលនិយមថៃ បានធ្វើសកម្មភាពអសីលធម៌ ការបំពាន ការប្រមាថយ៉ាងអាក្រក់ តាមច្រើនរូបភាព មធ្យោបាយ និងទម្រង់ មកលើកម្ពុជា ដែលជាប្រទេសអធិបតេយ្យជិតខាង ជាពិសេស ការប្រមាថដែលមិនអាចទទួលយកបានមកលើ សម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំជាទីគោរពបំផុតរបស់ប្រជាជនកម្ពុជា។ ប្រជាជនថៃគួរតែយល់ថា ការប្រមាថដ៏អាក្រក់នេះ គឺលើសពីបញ្ហាបុគ្គល ប៉ុន្តែជាការរុញច្រានឱ្យមានកំហឹងជាតិសាសន៍រវាងប្រជាជាតិទាំងសង្ខាង ដែលគួរតែយកចិត្តទុកដាក់ជាបន្ទាន់។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ថ្នាក់ដឹកនាំថៃគ្រប់កម្រិតអាចបានដឹងពីសកម្មភាពទាំងនេះ ដែលមិនគួរមើលស្រាលលើបញ្ហាអសីលធម៌របស់ក្រុមជ្រុលនិយម ហើយក៏មិនគួរនៅស្ងៀមតទៅទៀតនោះទេ។ យើងសូមអំពាវនាវ និងស្នើសុំដល់ ថ្នាក់ដឹកនាំថៃ ក៏ដូចជាបញ្ញវន្តថៃ អ្នកសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយថៃ ចេញសារដើម្បីអំពាវនាវ និងមានវិធានការដើម្បីបញ្ឈប់ទង្វើអសីលធម៌បែបនេះ។ យើងយល់ដូចគ្នាថា ការអត់ធ្មត់ពិតជាមានដែនកំណត់ ហើយបើកម្ពុជាមិនបានសុខ ក៏ប្រែមកវិញថា ប្រជាជនថៃ ជួបការលំបាកដូចគ្នា។ ដូច្នេះ យើងគួរមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការបន្តពង្រឹងសន្តិភាព។ ប្រជាជនកម្ពុជា គោរពវីរភាព គុណបំណាច់ និងគុណធម៌ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសរបស់ខ្លួន ហើយជានិមិត្តរូបនៃភាពក្លាហាន ភាពថ្លៃថ្នូរ និង ភាពរុងរឿង របស់ប្រជាជាតិខ្មែរសម័យទំនើប។ ប្រជាជនកម្ពុជា ស្តាប់តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាពលរដ្ឋល្អ ដែលគោរពតម្លៃ និងផ្តល់សេចក្តីសុខដល់ពលរដ្ឋថៃដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតម្លៃថ្នាក់ដឹកនាំថៃ។ តម្លៃនេះ គួរតែត្រូវបានគោរពគ្នាទៅវិញទៅមក ក្នុងភាពជាប្រជាជាតិជិតខាងដែលស៊ីវីល័យ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា គ្រប់បញ្ហាទាំងអស់ត្រូវតែមានវិធានការគ្រប់គ្រងពីដើមទី ហើយចាត់របៀបដោះស្រាយសមស្របជាជំហានៗ ផ្អែកតាមទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស កិច្ចព្រមព្រៀង គោលការណ៍សកល ការគោរពអធិបតេយ្យភាព និងការគោរពសិទ្ធិមនុស្ស។ ការធ្វើមិនដឹងមិនឭ ឬការបណ្តែតបណ្តោយចំពោះទង្វើអសីលធម៌និងការប្រមាថបែបនេះ នឹងអាចបង្កើត​​​ឱ្យមានទំនាស់ ជាតិសាសន៍ដ៏រ៉ាំរៃ គ្រោះថ្នាក់​ និងពិបាកប៉ាន់ស្មាន។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមទាញការយកចិត្តទុកដាក់ដែរថា កិច្ចការព្រំដែនគួរតែត្រូវផ្តល់អាទិភាពដោះស្រាយដោយអ្នកបច្ចេកទេសកិច្ចការព្រំដែន ហើយវានឹងមិនអាចដោះស្រាយជោគជ័យតាមរយៈគ្រាប់កាំភ្លើងនោះទេ។ ជាប្រជាជាតិដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា ទាហានខ្មែរ១៨រូប ក៏គួរត្រូវបានដោះលែងឱ្យមានសេរីភាព ហើយបានវិលត្រឡប់មករស់នៅជួបប្រពន្ធកូននិងក្រុមគ្រួសារ ដូចដែលគ្រួសារនីមួយៗ រួមទាំងពលរដ្ឋថៃផងប្រាថ្នារស់នៅជួបជុំគ្រួសារបែបនេះ៕

Read More

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ​ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បង្ហាញពីទិន្នន័យចំនួនអ្នកចូលទស្សនា ការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច។ សម្តេចបញ្ជាក់ថា ត្រឹមតែរយៈពេល៧ម៉ោង មានអ្នកចូលមើលរហូតជាង៤លាននាក់ ក្នុងនោះមានជនជាតិថៃជាង១លាននាក់ផងដែរ។ តាមរយៈចំនួនជនជាតិថៃជាង១លាននាក់នេះ សម្តេចសង្ឃឹងថា ពួកគេនឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ។ សម្តេចបានបង្ហោះសារមានខ្លឹមទាំងស្រុងដូច្នេះថា៖ «ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ (រយៈពេល៧ម៉ោង) មានមនុស្សចូលមើលចំនួន ៤៧1១៥,៥៣១នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន ២៦.៨%ប្រហាក់ប្រហែលជាង១លាននាក់ បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។ ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំ ដែលបានចូលមើល និងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ»។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារសំណេរដ៏មុតស្រួច ឆ្លើយតបទៅនឹងជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។…

Read More

(បែរឡាំង)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ៉ីស្រាអែល និងពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតក្នុងតំបន់ហ្កាហ្សាបានឆ្មក់វាយប្រហារចូល ភាគខាងត្បូងអ៉ីស្រាអែល សម្លាប់មនុស្សជិត ១២០០នាក់ និងចាប់ខ្លួនមនុស្ស ២៥១នាក់ជាចំណាប់ខ្មាំងត្រឡប់ចូលទៅក្នុងទឹកដីហ្កាហ្សាវិញ។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៨ ខែតុលា អ៉ីស្រាអែលបានបើក ការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា ហើយសង្រ្គាមបានអូសបន្លាយមកដល់ពេលឥលូវនេះ។ សង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាសនៅហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ៦៦ ០០០នាក់ ក្នុងនោះមាន ៨០ភាគរយត្រូវបានវាយតម្លៃថាជាជនស៊ីវិលប៉ាឡេស្ទីន និងជាង ១៦៩ ០០០នាក់រងរបួស។ នេះបើតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយហាម៉ាសក្នុងតំបន់ហ្កាហ្សា ខណៈទីភ្នាក់ងារអន្តរជាតិ ជាច្រើនជឿថាចំនួនអ្នកស្លាប់ពិតបា្រកដអាចមានច្រើនជាងនេះទៅទៀត។ អង្គការអន្តរជាតិសម្រាប់ការចំណាកស្រុក បានរាយការណ៍ថា ៩០ភាគរយនៃផ្ទះសម្បែងក្នុងតំបន់ហ្កាហ្សាត្រូវបានកម្ទេច ឬរងការខូចខាតដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ១.៩លាននាក់ ក្នុងចំណោមប្រជាជនសរុប នៅហ្កាហ្សារត់ភៀសខ្លួនពីផ្ទះសម្បែង។ មួយវិញទៀត ដោយសារតែការបិទខ្ទប់ហ្កាហ្សាទាំងស្រុងរបស់អ៉ីស្រាអែល ទឹកដីមួយផ្នែកធំនៃដែនដីប៉ាឡេស្ទីនបាន និងកំពុងប្រឈមនឹងគ្រោះទុរភិក្សធ្ងន់ធ្ងរដែលបានសម្លាប់ ជីវិតមនុស្សយ៉ាងហោច ៤៥០នាក់ ក្នុងមាន១៥០នាក់ជាកុមារ។ កាលពីខែធ្នូ ឆ្នាំ២០២៣វិញ អាហ្វ្រិកខាងត្បូងបានប្ដឹងអ៉ីស្រាអែលឡើងតុលាការអន្តរជាតិ ICJ ដោយចោទអ៉ីស្រាអែលរំលោភបំពានលើអនុសញ្ញា UN ស្ដីពីអំពើប្រល័យពូជសាសន៍។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Yoav Gallant ក្រោមបទចោទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋាភិបាលអ៉ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួនបានច្រានចោលដីកា ICC ក្នុងនោះហុងគ្រីបានប្រកាសដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។ គួរបញ្ជាក់ថា បើតាមការស្ទង់មតិមួយចេញផ្សាយកាលពីខែកក្កដាកន្លងទៅ ប្រជាជនអ៉ីស្រាអែលលើស ៦០ភាគរយគាំទ្របទឈប់បាញ់នៅហ្កាហ្សា៕

Read More